khmer eng
  • ឯកឧត្តម អ៊ុ សារឹទ្ធ អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី ស្វយ័តសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ស្វយ័តសភា និងការអនុវត្តជាក់ស្តែងសម្រាប់មន្ត្រីបម្រើការនៅក្នុងសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
    ពិធីបិទវគ្គនេះ ប្រព្រឹត្តទៅតាមប្រព័ន្ធនិម្មិត (zoom) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Philippe Courard សមាជិកព្រឹទ្ធសភាតំណាងរាស្ត្រ នៃសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែលប៊ែលហ្សិក លោក ដារ៉ារិទ្ធ គឹមយាត នាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី លោក លោកស្រី ជាគ្រូឧទ្ទេសនាម សិក្ខាកាមមកពីសភាកម្ពុជា ថៃ ឥណ្ឌូនេស៊ី កោះប៉ូលេនេស៊ី និងមជ្ឈមណ្ឌលសភាអាស៊ី។
    វគ្គបណ្តុះបណ្តាលនេះ សិក្សាតាមប្រព័ន្ធនិម្មិត (zoom) សិក្សារយៈពេល ២ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រោមការផ្តួចផ្តើមនៃក្រុមសភាជាតិកម្ពុជាប្រើភាសាបារាំង ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងសភាប្រើភាសាបារាំង និងមជ្ឈមណ្ឌលសភាអាស៊ី៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail